(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្តូរការរៀបចំ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ នៅអគារពិពណ៌ពាណិជ្ជកម្មកោះពេជ្រ A-F មកធ្វើការរៀបចំផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

សេចក្ដីជូនដំណឹង របស់ក្រសួងការងារ បានបញ្ជាក់ថា «ក្រសួង សូមធ្វើការផ្លាស់ប្តូរ ការរៀបចំទិវាជាតិនេះ មកធ្វើការរៀបចំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩»។

ក្រសួង នឹងរៀបចំផលិតឯកសារ រូបភាព និងវីដេអូពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់អបអរសាទរទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ និងផ្សព្វផ្សាយនៅតាមស្ថានីយវិទ្យុ ទូរទស្សន៍ និង បណ្ដាញសង្គមនានា នៅថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងការងារ៖