Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ខែឧសភា៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៦៦នាក់

25-05-2020 17:32

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះ ករណីប្រើប្រាស់៩ករណី និងជួញដូរ១៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៦នាក។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,៣១០ករណី ឃាត់មនុស្ស៨,៤៨៩ (ស្រី៥៤៨នាក់)៕