(ភ្នំពេញ)៖ សម្តេចតេជោ ហុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមានវ័យកាន់តែចាស់ជរា ឲ្យធ្វើការហាត់កីឡាជាប្រចាំ ដើម្បីទទួលបានសុខភាព ហើយសម្តេចនឹងបន្តបង្កើតរៀបចំសួនច្បារ និងកន្លែងហាត់កីឡាឲ្យបានច្រើនថែមទៀត ដើម្បីសុខភាពប្រជាពលរដ្ឋ។

សម្តេចតេជោបានសេរសេរ ក្នុង Facebook Page របស់សម្តេចថា «ខ្ញុំសូមលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលមានវ័យកាន់តែចាស់ជរា សូមហាត់កីឡាជាប្រចាំ ដើម្បីសុខភាពល្អ។ មានអាហារទទួលទានគ្រប់គ្រាន់ គឺមិនប្រាកដថាមានសុខភាពល្អឡើយ។ រាជរដ្ឋាភិបាលនឹងបន្តបង្កើតរៀបចំសួនច្បារ និងទីកន្លែងហាត់កីឡា ឲ្យបានច្រើនថែមទៀត ដើម្បីប្រជាពលរដ្ឋ មានសុខភាពល្អទាំងអស់គ្នា»

កម្ពុជាហាត់កីឡាទាំងអស់គ្នា!

ខ្ញុំសូមលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលមានវ័យកាន់តែចាស់ជរា សូមហាត់កីឡាជាប្រចាំដើម្បីសុខភាពល្អ។ មានអាហារទទួលទានគ្រប់គ្រាន់គឺមិនប្រាកដថាមានសុខភាពល្អឡើយ។ រាជរដ្ឋាភិបាលនឹងបន្តបង្កើតរៀបចំសួនច្បារ និងទីកន្លែងហាត់កីឡាអោយបានច្រើនថែមទៀត ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អទាំងអស់គ្នា ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Friday, January 15, 2016