Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនញៀនល្បែងជល់មាន់ជាង៥០នាក់ រត់ជាន់ជើងគ្នាពេលអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាប ម៉ូតូជិត១០គ្រឿងត្រូវដកហូត

15-01-2016 14:47

(ភ្នំពេញ)៖ ជនញៀនល្បែងជល់មាន់ ចន្លោះពី៥០ទៅ៦០នាក់ បានរត់ចែកជើងគ្នា យ៉ាងប្រសេចប្រសាច ខណៈដែលកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានបើកប្រតិបត្តិការ ចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្រោយទទួលបានព័ត៌មានពី សង្វៀនជល់មាន់ខាងលើនេះ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំង ចុះទៅបង្ក្រាបជាក់ស្តែង ប៉ុន្តែដោយដឹងខ្លួនមុន អ្នកញៀនល្បែងមួយនេះ បាននាំគ្នារត់ចែកជើងគ្នា អស់បន្សល់ទុកតែម៉ូតូជិត១០គ្រឿង និងមាន់មួយក្បាល។ សម្រាប់ម៉ូតូ និងវត្ថុទាំងនោះ ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុក ដើម្បីរង់ចាំការចាត់ការតាមផ្លូវច្បាប់៕

 

Posted by Fresh News Photo on Thursday, January 14, 2016