(កំពង់ធំ)៖ កម្លាំងនគរបាល មូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានចុះទៅជួយអន្តរាគមន៍ និងចាប់ខ្លួន លោកប្តីប្រមឹកម្នាក់ ក្រោយកាប់ ក្បាលប្រពន្ធចំនួន២កាំបិត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាប្តី ដែលត្រូវចាប់ខ្លួន នៅវេលាម៉ោង១២៖៣០រសៀលថ្ងៃនេះ មានឈ្មោះ ឈាក សិត អាយុ៣៦ឆ្នាំ ដោយឡែកជនរងគ្រោះមានឈ្មោះ លាង ខែម អាយុ៣៥ឆ្នាំ រងរបួសជាទំងន់ចំក្បាល។
បើតាមមន្រ្តីនគរបាល ក្រោយផឹកស៊ីស្រវឹងរួចហើយ ជនសង្ស័យបានមករករឿងប្រពន្ធពេលនោះ ស្រាប់តែជម្លោះកាន់តែខ្លាំង ទើបលោកប្តីទាញកាំបិត កាប់ក្បាលប្រពន្ធ ចំនួន២កន្លែង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោមការសួរនាំ របស់សមត្ថកិច្ច ដើម្បីបញ្ជូនខ្លូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕