(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១នេះ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាប ករណីចែកចាយគ្រឿងញៀន ស្ថិតនៅចំណុចបន្ទប់ជួល ខាងក្រោយផ្សារ QMI ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំ១៦កញ្ចប់។
លោក ជឹម ឫទ្ធី មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាព Fresh News ថា ជនសង្ស័យទាំង៥នាក់ រួមមានទី១ឈ្មោះ ឯម វណ្ណា អាយុ៣៥ឆ្នាំ ទី២ឈ្មោះ ជ្រុញ ភស្រ្ត័ អាយុ២៦ឆ្នាំ ទី៣ឈ្មោះ ឯម វីរះ អាយុ១៨ឆ្នាំ ទី៤ឈ្មោះ ពូ ប៉ូច អាយុ២៥ឆ្នាំ និងទី៥ ឈ្មោះ រឹម បូរឹន អាយុ២៦ឆ្នាំ ដែលជនសង្ស័យទាំងនេះជាកម្មករ នៅរោងចក្រ QMI តែម្តង។ ក្រៅពីការដកហូតថ្នាំ ទាំង១៦កញ្ចប់ កម្លាំងអាវុហត្ថ ក៏បានដកហូតឧបករណ៍ និងវត្ថុតាងមួយចំនួន ទៀតផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ស្ថិតក្រោមការសាកសួរ នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមតាមផ្លូវច្បាប់៕