(ក្រចេះ)៖ ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាង ២០គ្រួសារ ស្ថិតនៅភូមិ ជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
លោក ហង្ស ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ បានឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែឧសភា នេះថា ករណីខ្យល់កន្ទ្រាក់នេះ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋជាង ២០គ្រួសារ មានរបើកដំបូល របើកជញ្ជាំង ហើយមាន៥គ្រួសារ រងគ្រោះធ្ងន់ធ្ងរ តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
លោកអភិបាលស្រុក បានបន្តទៀតថា គ្រួសារចំនួន៥គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរខូចខត់ទ្រព្យសម្បិត្តច្រើននោះ នៅថ្ងៃទី២៥ ខែឧសភាស្អែកនេះ អាជ្ញាធរនឹងនាំយកអំណោយកាកបាទក្រហម ទៅចែកជូនពួកគាត់ដើម្បីជួយកាត់បន្ថយភាពលំបាក៕