(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ កម្ពុជាផ្ញើកំណត់ទូតទៅវៀតណាម ស្នើឱ្យរុះរើទីតាំងយោធាដែលបោះតង់នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា ក្នុងភូមិសាស្រ្តខេត្តកណ្តាលជាបន្ទាន់ (ចុចអាន)
២៖ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត លើស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក (ចុចអាន)
៣៖ ក្រសួងការបរទេសកម្ពុជា គាំទ្រចំពោះការសម្រេចរបស់ចិនក្នុងការបង្កើតកែលម្អប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់សម្រាប់រដ្ឋបាលពិសេសហុងកុង (ចុចអាន)
៤៖ កម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសខ្លួនឡើងវិញហើយ (ចុចអាន)
៥៖ ក្រសួងសុខាភិបាល ស្នើក្រសួងវប្បធម៌ឱ្យបើកសារមន្ទីរឡើងវិញ ក្រោយអ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជាជាសះស្បើយ (ចុចអាន)
៦៖ រដ្ឋមន្ដ្រី កើត រិទ្ធ ព្រមានមិនអត់ឱនឲ្យ ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីណា ដែលប្រព្រឹត្តអំពើពុករលួយ ក្នុងយុទ្ធនាការបោសសម្អាតសំណុំរឿង (ចុចអាន)
៧៖ ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានពីវិធានការកែតម្រូវសម្រាប់ការដាក់ឲ្យដំណើរការឡើងវិញ នូវវិស័យកីឡាជាជំហានៗ (ចុចអាន)
៨៖ សម្ដេចក្រឡាហោម ស ខេង បញ្ចប់មុខតំណែង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ក្រោយផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រមាថអភិបាលខេត្តកំពង់ធំ (ចុចអាន)
៩៖ លោក ខាន់ សុវណ្ណ ធ្វើលិខិតផ្លូវការសូមខមាទោសព្រះសង្ឃទូទាំងប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន (ចុចអាន)
១០៖ គណៈសង្ឃនាយកចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មការលើកឡើងលោក ខាន់ សុវណ្ណ ដែលចង់ឱ្យផ្សឹកព្រះសង្ឃ ព្រះជន្មក្រោម៥៦វស្សា ជាគំនិតខ្វះវិចារណញ្ញាណមិនអាចទទួលយកបាន (ចុចអាន)