Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីអគ្គិសនីម្នាក់ ត្រូវស្រ្តីម្ចាស់ផ្ទះ និងប្អូនប្រុសយកសាវសំាម៉ូរៃកាប់ ពេលចុះទៅពិនិត្យកុងទ័រភ្លើង នៅខណ្ឌមានជ័យ

15-01-2016 12:37

(ភ្នំពេញ)៖ មន្រ្តីអគ្គិសនីម្នាក់បានរងរបួស ក្រោយពីត្រូវស្រ្តីជាម្ចាស់ផ្ទះ និងប្អូនប្រុស កាប់នឹងដាវសាំម៉ូរៃ ខណៈដែលជនរងគ្រោះ និងក្រុមការងារ បានចុះទៅពិនិត្យកុងទ័រភ្លើង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណៈដែលជនរងគ្រោះចុះទៅពិនិត្យកុងទ័រភ្លើង នៅផ្ទះខាងលើនោះស្រាប់តែស្រ្តីម្ចាស់ផ្ទះ បានស្រែកឲ្យថា មន្រ្តីអគ្គិសនីពុករលួយ ពេលនោះ ជនរងគ្រោះមិនបានតមាត់ តសំដីនោះឡើយ ពោលបានដើរចេញ។ ពេលនោះស្រ្តី ជាម្ចាស់ផ្ទះ និងប្អូនប្រុសបានជិះម៉ូតូប្រដាប់ដោយ ដាវសាំម៉ូរៃ ទៅកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសតែម្តង។ ក្រោយកើតហេតុកម្លាំង នគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លួន ជនបង្កទាំង២នាក់យកទៅសួរនាំដើម្បីចាត់វិធានការ តាមនីតិវិធី៕