(ភ្នំពេញ)៖ នៅម៉ោងប្រមាន ៩៖៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ សមាជិកទាំង ៩រូប របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាលើកចុងក្រោយរបស់ខ្លួន ដើម្បីសម្រេចជ្រើសតំណែងអគ្គលេខាធិការថ្មី ១រូប និង អគ្គលេខាធិការរង ៤រូប ឲ្យជួយប្រតិបត្តិការងារ។
បេក្ខភាព ដែលនឹងត្រូវពិនិត្យលក្ខណៈសម្បត្តិជ្រើសរើសជាអគ្គលេខាធិការ និង អគ្គលេខាធិការរងនាព្រឹកថ្ងៃទីនេះ មានចំនួន ១៥ រូប ចម្រាញ់ និង ជម្រុះចេញពីបេក្ខភាព ១២៤រូប ដែលបានដាក់ពាក្យប្រកួតប្រជែង។ បេក្ខភាព នៃតំណែងអគ្គលេខាធិការ គ.ជ.ប ៣រូបចុងក្រោយនេះរួមមាន៖ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប, លោក ហេង មណីចិន្តា ប្រធានអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ និង លោក យ៉ា ណាវុធ នាយកអង្គការខារ៉ាមកម្ពុជា។
ដោយឡែកបេក្ខភាព នៃតំណែងអគ្គលេខាធិការរង គ.ជ.ប ១២រូប រួមមាន៖ លោក ម៉ៅ សុភារិទ្ធ ជាមេធាវី, លោក សំ សុគង់ ជា មេធាវី, លោក គឹម ឈន បុគ្គលិកអង្គការខុមហ្រ្វែល, លោក សោម សូរីដា មន្រ្តី គ.ជ.ប, លោក ម៉ុក ដារ៉ា សាស្រ្តាចារ្យច្បាប់ និង ជំនួយការច្បាប់អង្គ ការនិកហ្វិច, លោក នី ចរិយា បុគ្គលិកសមាគមការពារសិទ្ធិមនុស្ស, លោក តាន់ ប៊ុនវីរៈ មន្រ្តីរាជការក្រសួង ហិរញ្ញវត្ថុ, លោក ណេ ហ្សូនី មន្រ្តីកម្មវិធីជាន់ខ្ពស់ នៃអង្គការ NDI, លោក សុកុលៈ ទីប៉ោ អគ្គលេខាធិការរង គ.ជ.ប, លោក រស់ សូ និពន្ធនាយក Cia News, លោក យ៉ត ប៊ុននី បុគ្គលិកអង្គការ Pact Cambodia និងអ្នកស្រី លឹម ច័ន្ទលីដា ក្រុមប្រឹក្សាគណៈ មេធាវី៕
លោក ហង្ស ពុទ្ធា៖ សុក្រឹតភាពរបស់ គ.ជ.ប មិនស្ថិតលើអគ្គលេខាធិការឡើយ