Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ផៃ ស៊ីផាន៖ ថ្ងៃនេះជាថ្ងៃខួប៣១ឆ្នាំ នៃការកាន់តំណែងនាយករដ្ឋមន្រ្តី, តេជោសែន ជាវីរៈបុរសបញ្ចប់សង្គ្រាម

15-01-2016 09:37

(ភ្នំពេញ)៖ ថ្ងៃនេះទី១៥ ខែមករា ឆ្នាំ២០១៦ ជាថ្ងៃខួប ៣១ឆ្នាំ ក្នុងតួនាទីជាអ្នកទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ៣១ (សាមសិបមួយ) ឆ្នាំកន្លងមកដល់ថ្ងៃនេះ កម្ពុជាបានឆ្លងផុតពីសង្គ្រាមផ្ទៃក្នុង ដែលញាំញីកម្ពុជា អស់រយៈពេលកន្លងមករាប់ទសវត្ស បន្ទាប់ពីសម័យអង្គររុងរឿងមក នេះបើយោងតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។

លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹងថា៖ «តេជោសែន ជាវីរៈបុរសជាតិបញ្ចប់សង្គ្រាមនាំសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ ផ្សះផ្សាររាល់ស្ថានភាពនយោបាយ ដែលមាននិន្នាការខុសគ្នា អាចរួមរស់ជាមួយគ្នាជាជនរួមឈាមនៃជាតិខ្មែរតែមួយ។ នាំមកនូវវឌ្ឍនភាពជូនជាតិ បន្ទាប់ពីសង្គ្រាមស៊ីវិល ពីទីក្រុងខ្មោច មកជាទីក្រុងរស់រវើក និងផលិតផលក្នុងស្រុក៧(ប្រាំពីរ)% ជាមួយនិងបញ្ចូលកម្ពុជា មិនឋិតនៅក្នុងទិដ្ឋភាពនយោបាយអន្តរជាតិនោះទេ ក៏ប៉ុន្តែជាសមាជិក នៃស្ថាបនិកធានាគាវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។ ស្ថានភាព និងទិដ្ឋភាពទាំងអស់នេះ កម្ពុជាពុំដែលមានភព្វសំណាង កាលពីដើមឡើយ»។

លោក ផៃ ស៊ីផាន បានថ្លែងនូវសេចក្តីគោរពចំពោះភាពដឹកនាំប្រកបដោយភាពរស់រវើក និងថាមពល និងសូមបួងសួងរាល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមលោកជួយថែរក្សា និងការពារសម្តេចតេជោ ដើម្បីកម្ពុជាទទួលបាននូវសន្តិភាព វឌ្ឍនភាព និងមោទនភាពប្រជាជាតិខ្មែរ៕