Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងអន្ដរជាតិ គណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពម្តាយក្មេកសម្តេច

20-05-2020 18:02

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ លោក សុង ថោ រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងអន្ដរជាតិ គណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាររំលែកទុក្ខចេញពីដួងចិត្តរបស់ឯកឧត្តម ចំពោះមរណភាពរបស់ម្ដាយក្មេកខ្ញុំ។

ពាក្យពេចន៍ប្រកបដោយការអាណិតអាសូរ របស់ឯកឧត្តម គឺជាការលួងលោមចិត្តយ៉ាងជ្រាលជ្រៅដល់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដ៏លំបាកនេះ។ ខ្ញុំសូមជូនពរឯកឧត្តម សូមជួបតែសេចក្ដីសុខ សុភមង្គល និងទទួលបានជោគជ័យកាន់តែ ធំធេងក្នុងកិច្ចការរបស់ឯកឧត្តម»

សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕