ពលរដ្ឋ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ និងបានដាក់ពាក្យបណ្តឹងជូននគរបាលរួចហើយ
20-05-2020 07:00
(ភ្នំពេញ)៖ លោក ពេជ្រ សំអឿន អាយុ៧០ឆ្នាំ សញ្ជាតិខ្មែរ និងអ្នកស្រី ម៉ុល ចាន់ អាយុ៦៣ឆ្នាំ សញ្ជាតិខ្មែរ មានអាស័យដ្ឋានស្នាក់នៅបច្ចុប្បន្នផ្ទះលេខ៥១ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីដែលមានលេខ:១០០២ ប.ជ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៨ ទំហំ៧៨០៧,៧២ ម៉ែត្រក្រឡា ស្ថិតនៅភូមិសំបួរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ពេជ្រ សំអឿន បានឲ្យដឹងថា ព្រំប្រទល់ដីខាងជើងទល់នឹង វាំង លុន និងយឹម វណ្ណារី, ខាងត្បូងទល់នឹងយឹម ប៉ូញ និងកេត ខន, ខាងកើតទល់នឹង យឹម ប៉ូញ និងខាងលិចទល់នឹងស្វាយ ដួង និងសាន់ យ៉ែម។
ម្ចាស់បានបញ្ជាក់ថា មូលហេតុ ដោយសារជ្រុះបាត់ ឬក៏មិនដឹងច្រលំដៃទុកនៅកន្លែងណានោះឡើយ បើបងប្អូនណារើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់ គឺពួកគាត់ជាម្ចាស់ដីមិនទទួលខុសត្រូវឡើយ។ តែយ៉ាងណាក៏ដោយ គាត់បានដាក់ពាក្យបណ្ដឹងជូនប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ និងលោកស្រីចៅសង្កាត់សាក់សំពៅរួចហើយ៕