(ភ្នំពេញ)៖ អ្នកវិនិយោគិនជប៉ុនមួយរូប គឺលោក NAGAYA HIDEKI ជាអគ្គនាយករោងចក្រកាត់ដេរសម្លៀកបំពាក់ហាម៉ុន ហ្គេ្រន អ៊ិនធឺណេសិនណល ដែលបានបោះទុនវិនិយោគលើវិស័យវាយនភ័ណ្ឌ តាំងពីឆ្នាំ ២០១២ និងបានផ្តល់ការងារដល់កម្មករ កម្មការនីខ្មែរជាច្រើនរយនាក់ បានសុំស្នើសុំកិច្ចអន្តរាគមន៍ពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើសំណុំរឿងក្លែងបន្លំឯកសារជំពាក់ប្រាក់ ព្រមទាំងភាពមិនប្រក្រតីនៃចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍ របស់លោក NAGAYA HIDEKI ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ គោរពជូនលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានកម្មវត្ថុស្នើសុំឲ្យ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការអន្តរាគមន៍ និងគាំពារសិទ្ធិអ្នកវិនិយោគ ចំពោះចំណាត់ការរបស់តុលាការ លើសំណុំរឿងរដ្ឋប្បវេណីលេខ ១២៣៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងសំណុំរឿងរក្សាការពារលេខ ១៥៨ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។
ជាមួយនឹងពាក្យបណ្តឹងអន្តរាគមន៍របស់លោក NAGAYA HIDEKI គោរពជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏មានញាតិគាំទ្រពីសំណាក់កម្មករ កម្មការនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ ហាម៉ុន ហ្គេ្រន អ៊ិនធឺណេសិនណល ប្រមាណជិតបួនរយនាក់ ដើម្បីស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើអន្តរាគមន៍ផ្តល់យុត្តិធម៌ជូនលោក NAGAYA HIDEKI ផងដែរ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹងសុំអន្តរាគមន៍របស់លោក NAGAYA HIDEKI និងញាតិគាំទ្ររបស់កម្មករ កម្មការនី នៃរោងចក្រកាត់ដេរសំលាក់បំពាក់ ហាម៉ុន ហ្គេ្រន អ៊ិនធឺណេសិនណល។