(ភ្នំពេញ)៖ យោងតាមលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បានបង្ហាញឲ្យដឹងថា នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០១៦នេះ សមត្ថកិច្ចផាកពិន័យ បានយានយន្ត ទាំង២៤ខេត្តក្រុងបានជាង៤ម៉ឺនគ្រឿង ក្នុងនោះ មានយានយន្តល្មើស ១០៣១១គ្រឿង មានរថយន្ត ៣៤២៦គ្រឿងស្មើ ៧៦ភាគរយ និងម៉ូតូ ៦៨៨៦គ្រឿង ស្មើ៤៥ ភាគរយ ។ចំនួនយានយន្ត ដែលបានបង់ប្រាក់ពិន័យរួចរាល់ គឺស្មើនឹង៥៣ភាគរយ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ មានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិត របួសធ្ងន់៨នាក់ និងរបួសស្រាល១០នាក់ បើប្រៀបធៀបនឹងចំនួនអ្នកស្លាប់កាលពីម្សិលមិញ មានការថយចុះ ១នាក់៕