(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសស្តីពី ការេបង្កើតគណៈកម្មការវាយតម្លៃបរិស្ថានស្អាត ដែលសរសេរអក្សរកាត់ថា គណៈកម្មការ«គ.វ.ប.ស្ថ.ស» ដែលមានសមាសភាប១០រូបរួមមាន៖
១.លោក ហេង ណារ៉ុត អគ្គនាយកនៃអគ្គនាយកដ្ឋានគំាំពារបរិស្ថាន ជាប្រធាន
២.លោក ស៊ុម សុខម្កូ ជំនួយការក្រសួងបរិស្ថាន និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគំាពារបរិស្ថាន ជាអនុប្រធាន
៣.លោក ដាញ់ សេរី ប្រធាននាយកដ្ឋានតម្លៃហេតុប៉ះពាល់បរិស្ថាននៃអគ្គនាយកដ្ឋានគំាពារបរិស្ថាន ជាសមាជិក
៤.លោក ជា ស៊ីណា ប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃអគ្គនាយកដ្ឋានគំាពារបរិស្ថាន ជាសមាជិក
៥.លោក ប៉ាក សុខាវុត ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង នៃអគ្គនាយកដ្ឋានគំាពារបរិស្ថាន ជាសមាជិក
៦.លោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់រីង នៃអគ្គនាយកដ្ឋានគំាពារបរិស្ថាន ជាសមាជិក
៧.លោក ពុទ្ធ សូរិទ្ធី ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពទឹកនៃអគ្គនាយកដ្ឋានគំាពារបរិស្ថាន ជាសមាជិក
៨.លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីវភាព ជាសមាជិក
៩.លោកស្រី គឹម ណេង ប្រធាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ជាសមាជិក
១០.លោក ថុល ចាន់ថន ប្រធាននាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ជាសមាជិក
គណៈកម្មការវាយតម្លៃបរិស្ថានស្អាតមានតួនាទីសំខាន់ៗ ដូចជា ត្រូវពិនិត្យតាក់តែង សម្រេចលើបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការវាយតម្លៃបរិស្ថានស្អាត រៀបចំគោលនយោបាយបច្ចេកទេស ដើម្បីលើកកំពស់ការប្រកួតប្រជែង ដណ្តើមយកពានបរិស្ថានស្អាត សម្រាប់វិស័យឧស្សហកម្ម វាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតផលផ្សេងៗទៀត និងមានការទទួលខុសត្រូវការងារជាច្រើនទៀត៕
ព័ត៌មានលំអិត សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមនេះ ដែលអង្គភាព Fresh News ទើបតែទទួលបាន៖