(ភ្នំពេញ)៖ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានចេញលិខិតមួយច្បាប់ដោយជម្រាបជូនលោក គួច ម៉េងលី ដោយសុំឲ្យកែតម្រូវលើការនិយាយ របស់លោក គួច ម៉េងលី ដែលបានចុះផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍ នាពេលថ្មីៗ ពាក់ព័ន្ធនឹងអត្តបទមួយក្រោមចំណងជើង «ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌» នេះបើយោងតាមលិខិត របស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។
នៅក្នុងលិខិតរបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា បានសរេសរថា៖ «ទាក់ទងទៅនឹងអត្តបទសារព័ត៌មាន ក្រោមចំណងជើង «ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌» លើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ លោកបាននិយាយថា ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប ១០មានអាក្រក់៩, បើមានអាកប្បកិរិយាមារយាទអំនួត អឿ ឈ្លើយ ម៉ាបាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងម៉េចទៅ»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា សុំឲ្យលោក គួច ម៉េងលី ធ្វើការកែតម្រូវ និងសុំទោសសាធារណៈចំពោះពាក្យសម្តីរបស់លោក៕
សេចក្តីលំអិត សូមអានលិខិតរបស់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ជម្រាបជូនលោក គួច ម៉េងលី៖