(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
ក្រសួងក៏បានបញ្ជាក់ថា នៅរយៈពេលនេះ នៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន និងអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសបណ្តាខេត្តនៅជាប់តំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២១-២៦ ខែឧសភា៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖