(កណ្តាល)៖ លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7NG និងសហការី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះបានបន្តនាំយកថវិកាឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធាន និងដើម្បីអបអរសាទខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
នាក្នុងឱកាសនោះ លោក គង់ សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាក្របាទក្រហមកម្ពុជាខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា ស្រី ចន្ទូ និងលោកស្រី រួមទាំងសហការី ដែលបានឧបត្ថម្ភជាទឹកប្រាក់ចំនួន១មុឺនដុល្លាបន្ថែមទៀត ជូនដល់សាខាកាកក្របាទក្រហមកម្ពុជាខេត្តកណ្តាល និងតែងតែរួមចំណែកក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន7NG ក៏តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក៏បានបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាលកម្ពុជា ចំនួន១ម៉ឺនដុល្លារផងដែរ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩រួម ឭទាំងបានចូលរួមជូនកាកក្របាទក្រហមកម្ពុជា១មុឺនដុល្លារកាលពីពេលថ្មីៗនេះផងដែរ៕