កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ លោក គៀង តុង និងលោកស្រី ហេង សុខហុង ឧបត្ថម្ភថវិកា ២០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០
19-05-2020 17:57
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គៀង តុង និងលោកស្រី ហេង សុខហុង (ហាងលក់សំលៀកបំពាក់ ម៉ីម៉ី) ដែលបានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ (ពីររយដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕