(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា បានបន្តចាញ់ក្រុមជម្រើសជាតិ U-23 របស់បារ៉ែន ដោយលទ្ធផល បច្ចេកទេស ១-០ ទៀតតាំងពីវគ្គទី១ ក្នុងនាទីទី១១ ពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករប្រធានក្រុម Al Sheikh ក្នុងវគ្គសន្សំពិន្ទុក្នុងពូល B នៃព្រឹត្តិការណ៍ Bangabandhu Gold Cup ឆ្នាំ២០១៦នៅប្រទេសបង់ក្លាដេស ។
នេះជាការបរាជ័យលើកទី២ របស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយចាញ់ជម្រើសជាតិម៉ាល់ឌីវ ៣-២ ក្នុងថ្ងៃបើកឆាក ដែលធ្វើឲ្យកម្ពុជា ហាលអាវតែម្តង ឈរនៅបាតតារាង ដោយពុំមានពិន្ទុរាប់នឹងគេទេ ត្រូវរង់ចាំជួបក្រុមជម្រើសជាតិ U-23 របស់ម្ចាស់ផ្ទះបង់ក្លាដេស នាថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៩៖៣០នាទីមុនត្រឡប់មកផ្ទះវិញ ។
ការអវត្តមានកីឡាករសំខាន់ៗមួយចំនួនធំ មានដូចជា ស៊ូ យ៉ាទី, ប្រាក់ មុន្នី, ធារី ចន្ថាប៊ី និង ចាន់ វឌ្ឍនាកា ជាដើមនោះ ទម្រង់លេងរបស់កម្ពុជា កាន់តែធ្លាក់ខ្លាំងឡើង និងមានឱកាសតិចតួចបំផុតក្នុងការអូសបាល់លេងពីមុខទីរបស់គូបក្ខដិបក្ខនោះ និងទទួលរងនូវការវាយបកយ៉ាងវិញផងដែរ ៕