(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី យឹម ណុលឡា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់មានក្តីរន្ធត់ឥតឧបមា ចំពោះមរណភាពលោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម។
ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកស្រី សួស ណារ៉ា ហ៉ឹមឆែម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម ចាត់ទុកមរណភាពរបស់លោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា និងសមាជិកគ្រួសារដែលប្រកប
ដោយព្រហ្មវិហារធម៌សម្រាប់កូនចៅ និងជាការបាត់បង់នូវសហសេវិកមួយរូប ជាឥស្សរជនដ៏ឆ្នើមដែលបាន
ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃវប្បធម៌ និងព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ហុឹម ឆែម បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។ លោក ហុឹម ឆែម គឺជាឥស្សរជនជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណត្តិមកហើយ។ ក្រៅពីមានឋានៈជាទេសរដ្ឋមន្ត្រីហើយនោះ លោក ហុឹម ឆែម ក៏ធ្លាប់បានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនាផងដែរ៕