Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនតុងទីនជាង៥០០នាក់ ត្រូវមេតុងទីន២នាក់ប្តី-ប្រពន្ធ បោកលុយជាង៥០ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ (Video Inside)

14-01-2016 16:40

(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បាននាំគ្នាទៅសាលាសង្កាត់ចោមចៅ ដើម្បីដាក់ពាក្យបណ្តឹង មេតុងទីនរបស់ខ្លួន ២នាក់ប្តី-ប្រពន្ធ ក្រោយពីបោកលុយ ចន្លោះពី៥០ទៅ៦០ម៉ឺនដុល្លារ រួចហើយគេចខ្លួនបាត់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មេកុងទីន ប្រពន្ធឈ្មោះ នាង ស្រីណែត អាយុ៤៨ឆ្នាំ និងប្តីឈ្មោះ ម៉ា ចាន់ អាយុ៥០ជាងឆ្នាំ ស្នាក់នៅបុរីសឡា៣ ផ្ទះលេខ៥២ មុខវត្តគោកបញ្ជាន់ ផ្លូវ៤២២ ភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បើតាមសេចក្តីរាយការណ៍ កូនកុងទីន បានលេងចាប់ពីក្បាល ២ម៉ឺនរៀលដល់៥០ដុល្លារ៕

 

Posted by Fresh News Photo on Thursday, January 14, 2016