(ពោធិ៍សាត់)៖ សែលកាត បានសម្រេចក្តីស្រម៉ៃរបស់ បុរសកម្មករម្នាក់ ឲ្យក្លាយជាការពិត ទាំងមិននឹកស្មានដល់ បន្ទាប់ពីលោក សឿន សៅ បានផ្ញើសារ10K ឬខលទៅកាន់លេខ ៨៨៨៨ ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលបានធ្វើឲ្យលោក ឈ្នះប្រាក់សុទ្ធ រហូតដល់១០ម៉ឺនដុល្លារអាមេរិក។

បុរសដែលមានសំណាង ខាងលើនេះ ឈ្មោះ សឿន សៅ រស់នៅភូមិចំការចេកខាងជើង ឃុំផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានមុខរបរជាកម្មករ និងជាអតិថិជនរបស់សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ។

ក្រុមការងារសែលកាត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានធ្វើដំណើរ ទៅកាន់ផ្ទះរបស់ សឿន សៅ ដើម្បីនាំយកប្រាក់រង្វាន់ ចំនួន១០០,០០០ដុល្លារ ប្រគល់ដល់គ្រួសារខាងលើ ដើម្បីសម្រេចក្តីស្រមៃរបស់អតិថិជនរបស់ខ្លួន ត្រឹមមួយបព្រិចភ្នែក។

ក្នុងឱកាសនេះដែរ លោក សឿន សៅ បានសម្តែងសេចក្តីត្រែកអរជាពនពេក ដោយបានឈ្នះប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន សែលកាត រហូតដល់ ១០០,០០០ដុល្លារអាមេរិក ដែលធ្វើឲ្យលោក និងក្រុមគ្រួសារ មានភាពសប្បាយរីករាយជាខ្លាំង។

តាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ជូន អតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតៗ មិនមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ក្រុមហ៊ុន សែលកាត។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួមផ្សងសំណាង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ»

ក្រុមហ៊ុន នឹងធ្វើការបង្វិល លេខកូដសំណាង៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០,០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង។

សូមបញ្ជាក់ថា រហូតមកពេលនេះ ក្រុមហ៊ុន Cellcard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។

អ្នកដែលបានប្រើប្រាស់នូវប្រព័ន្ធ សែលកាត បាននឹងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ»។

ដើម្បីឈ្នះរង្វាន់១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទ ទៅ កាន់លេខ «8888» នោះលោកអ្នកនឹងទទួលបាន សារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះ ទុកដើម្បីផ្ទៀងផ្ទាត់៕