Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត មិន ឃិន ដឹកនាំកិច្ចប្រជុំ សម្រាប់វគ្គបណ្តុះបណ្តាល តម្រង់ទិសអាចារ្យ អាចារិនីខ្មែរវគ្គទី២១

14-01-2016 16:26

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៦ លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា បានដឹកនាំកិច្ចជុំ ដើម្បីត្រៀមរៀបចំ បើកវគ្គបណ្តុះបណ្តាលតម្រង់ ទិសអាចារ្យអាចារិនីខ្មែរវគ្គទី២១ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៦ ដល់២៥ ខែកុម្ភះ ឆ្នាំ២០១៦ខាងមុខនេះ។

កម្មវិធីនេះ បានប្រព្រឹត្តទៅដោយគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណង ដើម្បីប្រមូលផ្តុំ ចំណេះដឹង វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មករួមគ្នាធ្វើយ៉ាងណា ឲ្យមានរបៀបរបប រៀបរយរួមចំណែក ដល់ការអប់រំ សីលធម៌ ដល់បច្ឆាជនជំនាន់ក្រោយ យល់ដឹងនិងប្រណិបត្តិ រួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន៕