(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

លោក ហ៊ឹម ឆែម បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០៖៥៥ នាទីព្រឹក ក្នុងជន្មាយុ ៨២ ឆ្នាំដោយរោគាពាធ។