(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំៗ០១៦នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កន្លងមក ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សូមជម្រាបថា គិតរហូតដល់ពេលនេះ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានរយៈពេល១៤ថ្ងៃហើយ។ រាជរដ្ឋាភិបាលកម្ពុជាក៏ចេញ សេចក្តីសម្រេចនានា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ពេលអនុវត្តច្បាប់ចរាចណ៍នេះផងដែរ៕