(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ជីប ម៉ុង លែន ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ការកែប្រែមុខមាត់ថ្មីរបស់គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។
គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដែលមានទំហំផ្ទៃដីធំសម្បើមរហូតដល់២៦០ហិកតា ត្រូវបានកែប្រែលើសោភ័ណភាព ដែលនឹងធ្វើឲ្យការរស់នៅរបស់អតិថិជនសព្វថ្ងៃកាន់តែទទួលបានវិសាលភាពបន្ថែមទៀត។
គម្រោងនេះកំពុងស្ថាបនាផ្លូវភ្លោះធំទូលាយជាច្រើនខ្វាត់ខ្វែង ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ និងថ្មើរជើង អមដោយរុក្ខជាតិបៃតងធំៗសងខាងផ្លូវចាប់ពីខ្លោងទ្វារចូលរហូតដល់គេហដ្ឋាន។
បន្ថែមពីលើនេះ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងអភិវឌ្ឍសួនច្បារ Central Park ដំបូងបំផុតនៅប្រទេសកម្ពុជា ដើម្បីធានាផ្តល់ជូននូវទិដ្ឋភាពស្រស់បំព្រង និងបទពិសោធន៍រស់នៅថ្មីយ៉ាងរស់រវើកដល់អតិថិជនរបស់ ជីប ម៉ុង លែន។
អ្វីដែលកាន់តែពិសេស គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងសាងសង់លំនៅឋានម៉ូតថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមកនៅតាមបណ្តាគម្រោងផ្សេងៗរបស់ ជីប ម៉ុង លែន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងប្រណិតភាពរបស់គម្រោងនេះផ្ទាល់។
លើសពីនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលកីឡាដ៏ធំសម្បើម ក៏នឹងមានវត្តមាននៅគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី អមជាមួយនឹងទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ស៊ីធី ដើម្បីផ្តល់នូវភាពស៊ីវិល័យ ផាសុកភាព និងភាពជឿជាក់ក្នុងការរស់នៅ។
គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នេះស្ថិតនៅតាមបណ្តោយមហាវិថី មិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវហាណូយ) នៅកណ្តាលទីប្រជុំជនស្រាប់ មានចង្ងាយត្រឹមតែ១០នាទីប៉ុណ្ណោះពីមណ្ឌលផ្សារទំនើប ជីប ម៉ុង ៥៩៨, ផ្សារទំនើប អ៊ីអន សែនសុខ, ផ្សារ គ្លូប៊លហោស៍ និងផ្សារម៉ាក្រូ, សាលារៀន, មន្ទីរពេទ្យ, ស្ថាប័នរដ្ឋ និងឯកជននានា ក៏ដូចជាផ្លូវសំខាន់ៗជាច្រើនមាន៖ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦A និងបណ្តាផ្លូវផ្សេងៗទៀតនៅជុំវិញគម្រោង សមប្រកបក្នុងការធ្វើដំណើរទៅមក ដោយងាយស្រួល និងឆាប់រហ័ស។
គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នេះត្រូវបានទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងស្រុងដោយ ជីប ម៉ុង លែន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ថ្មីៗនេះ។
កំពុងរង់ចាំការបើកលក់មែនទេ! គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដ៏អស្ចារ្យនេះនឹងធ្វើការបើកលក់ជាផ្លូវការទៅកាន់អតិថិជនរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ៕
សម្រាប់ព័ត៌មានបន្ថែម ០៦១ ៩៩៧ ៨៨៨ | https://www.facebook.com/chipmongland/ | www.chipmongland.com