(ភ្នំពេញ)៖ បន្ទាប់ពីចូលកាន់តំណែងជាងមួយខែ លោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានដាក់ចេញយុទ្ធនាការ «ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត»។
យុទ្ធនាការជាប្រវត្តិសាស្ត្រក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជានេះធ្វើឡើង ក្នុងគោលបំណងពន្លឿនការរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ យុទ្ធនាការនេះ ក៏ដើម្បីចូលរួមចំណែកកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្នផងដែរ។
លោក កើត រិទ្ធ បានចេញសេចក្តីណែនាំមួយផ្ញើទៅកាន់ប្រធានសាលាដំបូងរាជធានី-ខេត្ត ដើម្បីធានាឱ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ និងដោយផ្អែកតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និង សារាចរពាក់ព័ន្ធនានា។
ដើម្បីភាពជោគជ័យលើយុទ្ធនាការនេះ លោក កើត រិទ្ធ ណែនាំឱ្យប្រធានសាលាដំបូងរាជធានី-ខេត្ត ផ្តោតទៅលើគោលការណ៍ចំនួន៣រួមមាន៖ គោលការណ៍នៅក្នុងដំណាក់កាលអយ្យការ, គោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ និងគោលការណ៍នៅក្នុងដំណាក់កាលជំនុំជម្រះ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីណែនាំរបស់លោក កើត រិទ្ធ ផ្ញើទៅកាន់ប្រធានសាលាដំបូងរាជធានី-ខេត្ត៖