(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានបើកដំណើរការជាផ្លូវការ សាខាទី៦១ នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។
ធនាគារកាណាឌីយ៉ា សាខាកោះពេជ្រ មានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖
* ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល និងប្រាក់យាន់ចិន)
* ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន)
* ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម
* ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/ លិខិតធានា
* សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ
* ម៉ាស៊ីនដក-ដាក់ប្រាក់ដំណើរការ២៤ម៉ោង/១សប្តាហ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
ដើម្បីអបអរសាទរ ការបើកដំណើរការជាផ្លូវការ ធនាគារកាណាឌីយ៉ា សាខាកោះពេជ្រ ក៏មានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងរង្វាន់លើកទឹកចិត្តជាច្រើន ជូនអតិថិជនដែលបានអញ្ជើញមក ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយធនាគារកាណាឌីយ៉ា។
ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុគ្រប់ប្រភេទ និងដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនង មកកាន់លេខ៖ ០៧១ ៦៦៤៦ ៣៣៣/ ០៧១ ២៧៦១ ៣៣៣។
គូសបញ្ជាក់ថា ធនាគារកាណាឌីយ៉ា ក.អ គឺជាធនាគារដ៏ធំជាងគេ គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ) នៅប្រទេសកម្ពុជា និងបានបើកដំណើរការ អស់រយៈពេល២៩ឆ្នាំមកហើយ៕