(ហ្សាកាតា)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia និង Reuters នៅមុននេះបន្ដិចបានឲ្យដឹងថា ជនសង្ស័យ ដែលជាសកម្មប្រយុទ្ធ ៤នាក់ត្រូវបានស្លាប់ និង ៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
ជាមួយគ្នានោះផងដែរ អាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ថា នៅមិនមានភស្ដុតាង ណាមួយបញ្ជាក់ថា ករណីវាយប្រហារនេះជាទង្វើ របស់ក្រុមឧទ្ទាម ISIS នោះទេ បើទោះបីជាក្រុមនេះ ធ្លាប់បានផ្ញើសារគំរាមវាយប្រហារជាលក្ខណៈទ្រង់ទ្រាយ ធំកាលពីខែធ្នូក្ដី។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ មានមនុស្ស ៦នាក់បានស្លាប់ ក្នុងនោះមានប៉ូលិស និងជនស៊ីវិល ហើយបើតាមការបញ្ជាក់ ពីសាក្សីនៅកន្លែងកើតហេតុគឺមានជនបរទេសម្នាក់ផងដែរ៕