(ភ្នំពេញ)៖ តំណាងគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអាល្លឺម៉ង់ បារាំង បែលហ្សិក និងហូឡង់ នៃអឺរ៉ុប និង ក្រុមឆន្ទៈយុវជនឆ្លងដែន ត្រូវបានទទួលជួបសំណេះសំណាល ជាមួយឧបនាយករដ្ឋមន្រ្តី្ត ម៉ែន សំអន នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានសូរិយា។
ក្នងឱកាសដ៏សប្បាយរីករាយនោះ លោកស្រីឧបនាយករដ្ឋមន្រ្តី បានជំរាបជូនអំពីសភាពការណ៍ពិត និងសមិទ្ធិផលធំៗដែល រាជរដ្ឋាភិបាល ដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជាសំរេចបាន ពិសេសគឺកត្តាសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍន៏ លើគ្រប់វិស័យ ហើយគឺដោយសារការដឺកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតម្កល់ប្រយោជន៍រាស្រ្តជាធំ។
ក្នុងឱកាសនោះដែរ តំណាងគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអាល្លឺម៉ង់ បារាំង បែលហ្សិក និង ហូឡង់ ប្រចាំ ទ្វីបអឺរ៉ុប និងក្រុមឆន្ទៈយុវជនឆ្លងដែន ក៏បានរាយការណ៍ ជូនអំពីស្ថានភាពពិតរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលបាន យល់កាន់តែច្បាស់ អំពីគោលនយោបាយដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសនយោបាយប្រជាភិថុត បោកប្រាស់របស់ គណៈបក្សប្រឆាំង ដែលរហូតមកទល់ពេលនេះ បងប្អូនលែងមានជំនឿលើបក្សប្រឆាំងតទៅទៀតហើយ។
ពិសេសគឺបន្ទាប់ពីការ ជួបសំណេះសំណាល ជាមួយសម្ដេចតេជោ នៅប្រទេសបារាំង និង ដំណើរបំពេញទស្សនកិច្ច នៅតំបន់អឺរ៉ុបរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងគណៈប្រតិភូ កាលពីពេលថ្មីៗនេះ៕