(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់ ជាកម្មករសំណង់ បានរងរបួសធ្ងន់ធ្ងរ ត្រូវកម្មករសំណង់ដូចគ្នាយកកាំបិតបុ័ងតោកាប់ ចំណែកជនបង្កជាជាង១០នាក់ រត់គេចខ្លួនបាត់ស្រមោល ហើយករណីនេះអាចក្រុមជនសង្ស័យ ខឹងជនរងគ្រោះប្ដឹងនគរបាលទារលុយសង ២០ម៉ឺន រឿងបង្កហិង្សា ចំណែកជនរងគ្រោះក្រុមគ្រួសារដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១០៖០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចក្នុងបុរី១កន្លែង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១៖ ឈ្មោះ ឡឹក ឌី អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ជាក្មួយ របួសរយះក្បាល និងម្រាមដៃខសងស្ដាំ និងទី២៖ ឈ្មោះ គឹម រតនា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់របួសក្បាលពីខាងក្រោយទាំង២នាក់ របួសដោយកាំបិតបុ័ងតោកាប់ ស្នាក់នៅការដ្ឋានក្នុងបុរី សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្រុមគ្រួសារដឹកយកមកមន្ទីរពេទ្យបង្អែកច្បារអំពៅដើម្បីព្យាបាល។
បុរសរងគ្រោះ បានប្រាប់ថា មុនកើតហេតុគាត់បានហូបបាយល្ងាចជាមិត្តភ័ក្រ្ត បងប្អូន ដែលធ្វើការក្រុមជាមួយគ្នាផឹកស្រាបៀរជាចំនួនជាង ១កេះ ហើយចប់ខ្លួនក៏ចង់ជិះម៉ូតូទិញអីហូបខាងក្រៅពីការដ្ឋានស្នាក់ នៅពេលជិះបានបន្តិច ក៏មានសន្តិសុខឃាត់សួរនាំជាទំលាប់ស្រាប់តែមានជនបង្កហិង្សា១០នាក់ ដោយមានកាន់កាំបិតបុ័ងតោ មកកាប់ខ្លួនរបួសដេកដួលហូរឈាមលើផ្លូវ រួចជនបង្កទាំងនោះ រត់គេចខ្លួនបាត់អស់ ហើយក្រុមគ្រួសារយកម៉ូតូឌុបមកមន្ទីរពេទ្យដេករបួស។
ជនរងគ្រោះទាំង២នាក់ បានអាះអាងថា ជនបង្កនោះមានស្គាល់ថាធ្លាប់វាយខ្លួន និងសាងជំងឺចិត្ត ២០ម៉ឺនរៀល បញ្ចប់រឿងម្ដងមកហើយ តែសង្ស័យមានចិត្តខឹងទើបចង់គុំគួនមកតាមវ៉ៃ រហូតលើកទី២ របួសធ្ងន់បែបនេះ ដោយសារភាពរបួសធ្ងន់រងចាំព្រឹកឡើងអាចដាក់ពាក្យបណ្ដឹងបាន ដើម្បីឱ្យនគរបាលចាត់ការតាមចាប់ជនបង្កហិង្សាមកដាក់ទោស និងសងសំណងថ្លៃព្យាបាលរបួសផងដែរ៕