Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច សូមចូលរួមរំលែកទុក្ខជាមួយលោកស្រី សួស ណារ៉ា ហ៊ឹមឆែម ចំពោះមរណភាពរបស់ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម

17-05-2020 08:16

(ភ្នំពេញ)៖ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួង សង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទទាំងអស់ សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកស្រី សួស ណារ៉ា ហុឹមឆែម និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់លោក ហុឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្ដម វង សូត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកទេសរដ្ឋមន្ត្រី ហុឹម ឆែម សូមបានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕