រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខជាមួយលោកស្រី សួស ណារ៉ា ហ៊ឹម ឆែម ចំពោះមរណភាពរបស់ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម
16-05-2020 20:40
( ភ្នំពេញ) ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីក្រសួងពាណិជ្ជកម្មទាំងអស់ សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកស្រី សួស ណារ៉ា ហ៊ឹម ឆែម និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់លោក ហ៊ឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ។
ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សូមបានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕