សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខជាមួយលោកស្រី សួស ណារ៉ា ហុឹមឆែម ចំពោះមរណភាពរបស់លោកទេសរដ្ឋមន្ត្រី ហុឹម ឆែម
16-05-2020 20:22
( ភ្នំពេញ) ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកស្រី សួស ណារ៉ា ហុឹមឆែម និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់លោក ហុឹម ឆែម ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ។
ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកទេសរដ្ឋមន្ត្រី ហុឹម ឆែម សូមបានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕