(ហ្សាកាតា)៖ បន្ទាប់ពីមានការវាយប្រហារ ដ៏សាហាវមួយពីសំណាក់ ក្រុមឧទ្ទាម ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ៦នាក់ និងរបួស ជាច្រើន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានលុបចោលការទៅកម្សាន្តនៅកោះ Java និងបានត្រឡប់មកកាន់ទីក្រុង ហ្សាកាតា។
លោក Widodo បានហៅការវាយប្រហារនេះថា ជា «អំពើភេរវកម្ម» ហើយលោកបានជំរុញឲ្យពលរដ្ឋឥណ្ឌូនេស៊ីរក្សាភាពស្ងប់ស្ងាត់ និងកុំទាន់ចោទប្រកាន់ថា ក្រុមណាមួយជាអ្នកបង្កការវាយប្រហារនេះ រង់ចាំការស៊ើបអង្កេតពីក្រុមជំនាញ។
ស្របពេលជាមួយគ្នានោះដែរ ស្ថានទូតអាមេរិក និងសិង្ហបុរី ប្រចាំទីក្រុងហ្សាកាតា បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅក្នុង ទីក្រុងហ្សាកាតា រក្សាភាពស្ងប់ស្ងាត់ និងនៅកន្លែងមានសុវត្ថិភាព។
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ មានមនុស្ស ៦នាក់បានស្លាប់ ក្នុងនោះមានប៉ូលិសចរាចរណ៍៣នាក់ និងជនស៊ីវិល២នាក់ ហើយខ្មាន់កាំភ្លើងមានគ្នាជាង ១០នាក់៕