(ព្រះវិហារ)៖ ករណីប័ណ្ណបើកបរម៉ូតូ ការផ្ទេរមរតក ការលែងយកប្រាក់ លើផ្លូវជាតិលេខ៤ និងបញ្ហាតម្លៃអគ្គិសនី គឺជាប្រធានបទសំខាន់ៗ របស់អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានថ្លែងប្រាប់ទៅកាន់ប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជន នៅស្រុកជាំក្សាន្ត និងស្រុកគូលែន នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។
នៅព្រឹកថ្ងៃនេះ អភិបាលខេត្តព្រះវិហារ បានដឹកនាំអភិបាលរង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ចុះជួបសំណេះសំណាល ជាមួយគ្រួសារអតីតយុទ្ធជន នៅស្រុកជាំក្សាន្ត និងស្រុកគូលែន ព្រមទាំងយកអំណោយ របស់ប្រមុខរាជរដ្ឋាភិបាល ជូនពួកគេផងដែរ។
លោកអភិបាលខេត្ត និងក្រុមការងារ បានផ្តល់អំណោយរួមមាន ១/-គ្រួសារអតីតយុទ្ធជន នៅស្រុកជាំក្សាន្ត ២២០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ២០គក, សារុង១, ភួង១ និងថវិកា៣ម៉ឺនរៀល និងកម្លាំងវរ:៤០៥ ថវិកា១លានរៀលផងដែរ និងទី២/-គ្រួសារអតីតយុទ្ធជន នៅស្រុកគូលែន ១៥៣គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ២០គក, សារុង១ ភួយ១ និងថវិកា៣ម៉ឺនរៀល៕