(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅវេលាម៉ោង ៨៖៣០ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ នាទីស្តីការក្រសួងយុត្តិធម៌។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួននៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌៖