(ហ្សាកាតា)៖ អ្នកនាំពាក្យរបស់ អគ្គអធិការដ្ឋានប៉ូលិស លោក Anton Charliyan បានថ្លែងឲ្យដឹងថា ករណីវាយប្រហារកណ្ដាល ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥នាក់ ក្នុងនោះមានប៉ូលិសចរាចរណ៍ ៣នាក់ និងជនស៊ីវិល ២នាក់។
ពាក់ព័ន្ធនឹងករណីនេះផងដែរ អាជ្ញាធរបានស្នើសុំឲ្យពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងនៅកន្លែងមានសុវត្ថិភាព ព្រោះនៅមុននេះ បន្ដិចមានព័ត៌មានថា នឹងមានការបំផ្ទុះគ្រាប់បែកជាបន្តទៀតនៅជាយក្រុងហ្សាកាតា ខណៈដែលនៅពេលនេះ ខ្មាន់កាំភ្លើងប្រមាណ ជាង ១០នាក់ កំពុងតែបាញ់តបតជាមួយប៉ូលិស។
គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ក្រុមឧទ្ទាម ISIS បានចេញសេចក្ដីព្រមានមួយដល់ប្រទេស ឥណ្ឌូនេស៊ី ថានឹងបង្កើតព្រឹត្តិការណ៍ ព័ត៌មានលំដាប់អន្តរជាតិមួយ ប៉ុន្តែនៅពេលនេះគេមិនទាន់អាចបញ្ជាក់ថាបានថា វាជាទង្វើនរបស់ក្រុម ISIS នោះទេ៕
Video ledakan di parkiran starbucks Sarinah #BreakingNews #ledakansarinah pic.twitter.com/Q6nbIS2bTl
— Robert Harianto (@robetbet) January 14, 2016