(ភ្នំពេញ)៖ ផ្អែកលើគោលការណ៍អនុវត្តអនាម័យល្អ ក្រសួងសុខាភិបាលផ្តល់ចំណាត់ថ្នាក់ល្អប្រសើរ Grade EXCELLENT “A” ដល់ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម។ ប្រធានគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន និងផាប់ “ឌឹដ្រាម” លោកស្រី ទេស សុក្រលីកា បានបញ្ជាក់ថា ភោជនីយដ្ឋាន ឌឹដ្រាម បានរក្សាគោលការណ៍អនាម័យស្អាតបានយ៉ាងខ្ជាប់ខ្ជួន ពិសេសការចូលរួមបង្កាទប់ស្កាត់មេរោគកូវីដ ១៩ ដោយបានបំពាក់ទូរបាញ់អាកុលដោយស្វ័យប្រវត្តិសម្រាប់សម្លាប់មេរោគភ្ញៀវ ការវាស់កម្ពៅភ្ញៀវ ការរក្សាគម្លាត ការសម្អាតតុកៅអី និងសម្ភាៈផ្សេងដោយសាប៊ូ និងអាកុលជាប់ជានិច្ច។
ប្រធានគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន និងផាប់ “ឌឹដ្រាម” បានបន្តទៀតថា គ្រប់ម្ហូបទាំងអស់គឺចំអិនយ៉ាងមានអនាម័យ ឆ្ងាញ់ៗ មានរស់ជាតិនិងគ្មានប៊ីចេង បែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុត នៅភោជនីយដ្ឋាន “ឌឹដ្រាម” សម្រាប់អាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ ដោយបើកចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង១២:០០អាធ្រាត។
ឌឹដ្រាម ជាភោជនីយដ្ឋានដែលមិត្តភក្តិនិងក្រុមគ្រួសារមកពិសារអាហារជាមួយគ្នាដើម្បីបង្កើតបរិយកាសបរិភោគអាហារដ៏មានរស់ជាតិ មានលក្ខណៈស្តង់ដាទទួលស្គាល់ផ្នែកអនាម័យ ផាសុខភាព អាហារឆ្ងាញ់ពិសា បុគ្គលិករួសរាយ និងមានចំណតរថយន្តធំទូលាយ។
ភោជនីយដ្ឋាន “ឌឹដ្រាម” ស្ថិតនៅក្បែរ អគារលេខ ៨៨ ផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ទល់មុខស្នងការនគបាល រាជធានីភ្នំពេញ! ទីតាំងជិតផ្សារទំនើបអ៉ីអន២។
សំរាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ 077 823 888 / 010 823 889 ហ្វេសបុក The Drum Restaurant & Pub ឬគេហទំព័រ www.thedrumpub.com ។
គួររំលឹកផងដែលថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរឱ្យចុះពិនិត្យភោជនីយដ្ឋានទាំងឡាយណា បើភោជនីយដ្ឋានណាមិនអនុវត្តន៍តាមវិធានអនាម័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬទប់ស្កាត់មិនឱ្យជំងឺនេះរីករាលដាលទេនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន។
បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា មកដល់ពេលនេះបើទោះបីកម្ពុជាព្យាបាលអ្នកជំងឺជាជិតអស់ ហើយរយៈពេលប្រមាណ៣២ថ្ងៃហើយមិនមានអ្នកឆ្លងជំងឺថ្មីយ៉ាងណាក្តី តែអ្នកជំនាញក្រសួងសុខាភិបាល នៅតែអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ដ្បិតថាជំងឺនេះមិនទាន់រលាយរលត់ពីលើពិភពលោកនៅឡើយនោះទេ៕