(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។
ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន៕