(ព្រះសីហនុ)៖ ក្រុមការងារចុះជួយខេត្តព្រះសីហនុ នាំអំណោយរបស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ ប្រគល់ជូនឥស្លាមសាសនិក នៅខេត្តព្រះសីហនុ រួមមាន អង្ករ៦,៨០០គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ តាមភូមិចំនួន១៧ទូទាំងខេត្ត ក្នុងនោះក៏បានផ្តល់ដំណាប់ល្មើ ៧៤៤គីឡូក្រាម របស់សប្បុរសជនអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាផងដែរ។
ពិធីដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក សេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាម ខេត្តព្រះសីហនុ និងរួមដំណើរដោយ លោក សុះ ហ្វាស៊ី, លោក កៅ អ៊ីមរ៉ន និងលោក ពាស់ មុស្លិម ដែលជាអនុប្រធានក្រុមការងារ។ ពិធីនេះធ្វើនៅបរិវេណព្រះវិហារឥស្លាម ភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
ស្របពេលជាមួយគ្នានេះផងដែរ ក្រុមការងារបានយកអំណោយមួយចំនួនរបស់អង្គការ Muslim Aid, Cambodia ផ្តល់ជូនអ្នកខ្វះខាត ចំនួន៣០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្គរ១០គីឡូក្រាម មី១កេះ ដំណាប់ល្មើ ១គីឡូក្រាម៕