(ភ្នំពេញ)៖ ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់បទពិសោធន៍ឌីជីថលថ្មីដល់អតិថិជន ធនាគារ ជីប ម៉ុង បានបន្ថែម គណនីឌីជីថលថ្មី ដែលហៅថាគណនី Kabob ក្នុងកម្មវិធីទូរស័ព្ទ Bank! Bank ដែលប្រៀប ដូចជាកាបូបលុយ ឌីជីថលសម្រាប់ទូទាត់ចំណាយចំបាច់ ផ្សេងៗប្រចាំថ្ងៃបានយ៉ាងរហ័ស។
អតិថិជនអាចប្រើប្រាស់គណនី Kabob ដើម្បីទូទាត់ប្រាក់ទៅកាន់ដៃគូអាជីវកម្មជាង400ទីតាំង ដែលមានដូចជា៖នៅតាមភោជនីយដ្ឋាន ហាងកាហ្វេ បូករួមនៅមណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល អគារពាណិជ្ជកម្ម បាក់ទូកសេនធ័រ និងគ្រប់ផ្សារទំនើបរបស់ ជីប ម៉ុងនានា ដោយគ្រាន់តែស្កេនតាមQRកូដ។
មុខងារផ្សេងទៀតរបស់គណនី Kabob ក៏អនុញ្ញាតឱ្យអតិថិជនអាចផ្ញើរលុយ ដក ឫដាក់លុយ រវាងគណនីkabob និងគណនីធនាគារ ជីប ម៉ុងរបស់លោកអ្នក បញ្ចូលកាតទូរស័ព្ទ ឬទូរទាត់ថ្លៃវិកយបត្រផ្សេងៗ។
អតិថិជនអាចដាក់តម្កល់ប្រាក់បានរហូតដល់ 1,000 ដុល្លារ ក្នុងកាបូបរបស់លោកអ្នក។
សម្រាប់អតិថិជនដែលមានគណនី ជីប ម៉ុង និងមានកម្មវិធីទូរស័ព្ទ Bank!Bank! ស្រាប់ លោកអ្នកគ្រាន់តែ ធ្វើបច្ចុប្បន្នភាព(update) ក៏អាចទទួលបានគណនីKabobនេះ។
សម្រាប់អតិថិជន ដែលមិនទាន់មានគណនីជាមួយធនាគារជីប ម៉ុង អាចបង្កើតគណនីKabob នេះបានយ៉ាងងាយស្រួលដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទ Bank! Bank! ពីPlay Store ឫ App Store ដោយឥតគិតថ្លៃ រួចចុះឈ្មោះជាការស្រេច។
បើសិនជាអតិថិជនមិនទាន់មានគណនីជាមួយធនាគារ ជីប ម៉ុង លោកអ្នកអាចដាក់ប្រាក់ចូលទៅក្នុងគណនីKabob បាននៅគ្រប់ទីតាំងធនាគារ ជីប ម៉ុង និងភ្នាក់ងារធនាគារ ជីប ម៉ុង ទាំងអស់ ឬផ្ទេរប្រាក់ពីគណនីធនាគារ ជីប ម៉ុង របស់លោកអ្នក ចូលទៅក្នុងគណនីKaobរបស់លោកអ្នក។
នៅពេលដែលលោកអ្នកចុះឈ្មោះប្រើគណនីKabob លោកអ្នកនឹងទទួលបានប្រភេទរូបិយបណ្ណពីររួចស្រាប់ គឺប្រភេទប្រាក់រៀល និងប្រភេទប្រាក់ដុល្លារនៅក្នុងគណនីKabobរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖ 081 811 9111 ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង៕