Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសហុងគ្រី ប្រកាសទិញផ្លែស្វាយ ពីប្រទេសកម្ពុជា

14-01-2016 12:02

(ភ្នំពេញ)៖ ប្រទេសហុងគ្រី បានប្រកាសទិញ និងបើកឲ្យនាំចូលផ្លែស្វាយរបស់កម្ពុជា ទៅក្នុងប្រទេសខ្លួន ដោយសារតែផ្លែស្វាយ របស់កម្ពុជា មានឱជារស។

ការប្រកាសទិញផ្លែស្វាយ របស់កម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែល លោក ពិទ័រ ហ្ស៊ីហ្សារតូ (Pet er Szijjarto) រដ្ឋមន្រ្តីក្រសួង ការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី អញ្ជើញចូលជួបពិភាក្សា និងសំណេះសំណាលការងារ ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។