ស្មានបានត្រឹមតែ៥០ដុល្លារ ដល់មើលឱ្យជាក់ចេញ៥០លានរៀលពី ស្រាបៀរ កម្ពុជា រួចថ្លៃលើកផ្ទះថ្មី
15-05-2020 10:48
(ភ្នំពេញ)៖ ជាងកាត់ដេរនៅភូមិ មេលប់ ឃុំរកា ស្រុកពារាំង ខេត្ត ព្រៃវែងម្នាក់ អ្នកស្រី អេង ស្រីណា ជាអ្នកមានសំណាងម្នាក់ទៀតហើយ ដោយត្រូវរង្វាន់៥០លានរៀលពី ស្រាបៀរកម្ពុជា គ្រាដែលអ្នកស្រី និងក្រុមគ្រួសារបានពិសាស្រាបៀរនេះ ជុំបងប្អូនពីរ បីនាក់ កាលពីរាត្រីថ្ងៃទី៧ ឧសភា កន្លងទៅថ្មីៗនេះ។
អ្នកស្រីបានឱ្យដឹងថា៖ «ខ្ញុំបានទិញ ស្រាបៀរកម្ពុជា ១កេសកន្លះមកហូបជុំគ្នា។ ដល់ម៉ោងប្រហែល ១០យប់ក៏គិតថាល្មម ឈប់រួចក៏គាស់កំប៉ុងចុងក្រោយផ្តាច់ ក៏ស្រាប់តែឃើញលេខដាក់ថា៥០។ ដំបូងស្មានថា៥០ដុល្លារ ប៉ុន្តែធ្លាប់តែដឹងថា ស្រាបៀរកម្ពុជា មិនដែលដាក់លុយដុល្លារទេ ក៏ផ្ទៀងអ៊ុតមើលម្តងទៀត បានច្បាស់ថា ការពិតគឺ៥០លានរៀលសោះ»។
អ្នកស្រីនឹងយកទឹកប្រាក់នេះទៅផ្គត់ផ្គង់ថ្លៃធ្វើផ្ទះថ្មីឱ្យរួចរាល់ជាស្ថាពរព្រោះរាល់ថ្ងៃនេះផ្ទះគាត់បានសាងសង់រួច៥០ភាគរយហើយ ហើយក៏ពិបាកចិត្តខ្លាំងដែរ ថានឹងរកប្រាក់ បន្ថែមពីណាមកធ្វើវាបង្ហើយ៕