(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំ ជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមជម្រើសជាតិបារ៉ែន (Bahrain) នារសៀលម៉ោង ៤៖០០នាទីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ វគ្គសន្សំពិន្ទុក្នុងពូល B នៃព្រឹត្តិការណ៍ពានរង្វាន់ Bangabandhu Gold Cup ដែលមានប្រទេសបង់ក្លាដេសជាម្ចាស់ផ្ទះ ។
នេះការប្រកួតលើកទី២របស់កម្ពុជា ក្រោយពីចាញ់ក្រុមជម្រើសជាតិម៉ាល់ឌីវ ៣-២ នៅនាទីចុងម៉ោងកាលពីថ្ងៃទី១១ ខែមករា ហើយក៏ជា១ប្រកួតកាត់សេចក្តីផងដែរ ថាតើអាចមានសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ឬយ៉ាងណានោះ?
សម្ភាធនារសៀលនេះអាចធ្លាក់ទៅលើកម្ពុជា គ្រាដែលជម្រើសជាតិបារ៉ែន ជាក្រុមខ្លាំងមួយដែរ ដែលអាចទប់បានស្មើ ១-១ កាលប៉ះជាមួយនឹងម្ចាស់ផ្ទះបង់ក្លាដេស តែកម្ពុជា មានឱកាសគ្រប់គ្រងបាល់ច្រើនជាង តែបែរជាចាញ់ម៉ាល់ឌីវ ៣-២ ដោយមិននឹកស្មាននៅនាទី៧៨ចុងម៉ោង ដែលធ្វើឲ្យកម្ពុជាបាត់បង់៣ពិន្ទុនៅថ្ងៃបើកឆាកប្រកួតពូល B ដែលធ្លាក់ ដល់មាត់ជ្រោះ ប្រសិនបើបន្តចាញ់បារ៉ែននារសៀលនេះទៀត តែបើស្មើវិញ អាចនៅមានសង្ឃឹម ៕