(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៉ើបសួរតាមនីតិវិធី។

ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់នេះក្រោយបង្ហោះរូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន តាមបណ្ដាញសង្គម Facebook ក្រោយខាងស្រីសុំបែកមានអ្នកថ្មី ខណៈស្នេហារបស់ពួកគេ តាមត្រឹមតាមអនឡាញប៉ុណ្ណោះ មិនដែលជួបមុខគ្នាផ្ទាល់នោះទេ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដែលជនសង្ស័យឈ្មោះ ឈុន កុយ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈន់ កុយ បានបញ្ជាក់ថា រូបគេ និងជនរងគ្រោះ បានទំនាក់ទំនងស្គាល់គ្នាតាម Facebook ហើយបានស្រឡាញ់គ្នាទៅវិញទៅមក តែពុំដែរបានជួបមុខគ្នាផ្ទាល់ទេ។ ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យថតវីដេអូអាក្រាតកាយ ផ្ញើមកឲ្យខ្លួនមើល ដោយជឿតាមពាក្យលួងលោមជនរងគ្រោះ ក៏សុខចិត្តធ្វើតាម។

តមកទៀត ជនល្មើសក៏បានថតរូបទុក (Save) លុះអំឡុងខែមេសាមុនចូលឆ្នាំខ្មែរ ជនរងគ្រោះបានសុំបែកពីជនល្មើស ដោយប្រាប់ថា ខ្លួនមានសង្សារថ្មីហើយ ឈប់ Chat មកទាក់ទងទៀត ដែលធ្វើឲ្យជនសង្ស័យខឹង ក៏បង្ហោះវីដេអូរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ លើបណ្តាញសង្គម Facebook តែម្តង៕