(កំពង់ចាម)៖ លោក បណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រធានក្រុមការងារចុះជួយស្រុកកងមាសនៅ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៦នេះ បានជួយឧបត្ថម្ភ ថវិកា ដើម្បីជីកអណ្តូង ចំនួន៥ ដើម្បីជួយសង្គ្រោះ ស្រូវប្រាំង ចំនួន ២៥ហិតា ស្មើនឹងប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិរាយបា៉យក្រោម ឃំុរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ទាំង ៣១ គ្រួសារនេះ បានបញ្ហាក្នុងការយកទឹកដាក់ស្រូវប្រាំងរបស់ខ្លួន ហេតុដូច្នេះហើយ ដោយពិនិត្យឃើញ ការលំបាកជាក់ស្តែងយ៉ាងនេះ លោកបណ្ឌិតមិន ឃិន ក៏បានចាត់តំណាងឲ្យចុះទៅដល់ទីតាំង វាលស្រែប្រាំង ដើម្បី រៀបចំអណ្តូង បូមទឹកជួយសង្គ្រោះស្រូវ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ។
បងប្អូនទាំង៣១ គ្រួសារមានសេចក្តីត្រេកអរ ហើយអរគុណ និងបានប្តេជ្ញា គោរពស្រឡាញ់ ដោយស្មោះ ចំពោះសម្តេចតេជោ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀត៕