(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
២៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចេញអង្ករសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភាតទៅ (ចុចអាន)
៣៖ រាជរដ្ឋាភិបាលកម្ពុជា គាំទ្រឲ្យរោងចក្រកាត់ដេរផលិតម៉ាស សម្ភារពេទ្យ និងសម្លៀកបំពាក់ការពារជំងឺឆ្លង ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ (ចុចអាន)
៤៖ រដ្ឋមន្ត្រីការពារជាតិ៖ ការបំពេញបេសកកម្មរបស់កងទ័ពកម្ពុជា ក្នុងប្រទេសកំពុងមានសង្គ្រាម ក្រោមឆត្រ UN ជាការលះបង់មិនអាចកាត់ថ្លៃបាន(ចុចអាន)
៥៖ ឯកអគ្គរដ្ឋទូតអាមេរិក កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងសេដ្ឋកិច្ច និងវិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ (ចុចអាន)
៦៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២ (ចុចអាន)
៧៖ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ សម្រេចលុបអាជ្ញាបណ្ណវិទ្យុ FM99.75 នៅខេត្តកំពង់ឆ្នាំង និងគេហទំព័រ «រិទ្ធិសែន» ក្រោយផ្សាយព័ត៌មានបំផ្លើសការពិត ចេតនាញុះញង់ (ចុចអាន)
៨៖ បុរសម្នាក់ដែលបាញ់សម្លាប់សត្វ «កេងកងធំ» និងរងការរិះគន់យ៉ាងខ្លាំងតាម Facebook បានចូលខ្លួនមកសុំទោសសាធារណជន និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុស (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ រុស្ស៊ី បន្តរកឃើញ COVID-19 លើស ១០,០០០ករណីថ្មី ក្នុងមួយថ្ងៃ, អ្នកឆ្លងសរុបកើនដល់ ២៤២,២៧១នាក់ (ចុចអាន)
២៖ សិង្ហបុរីមានអ្នកឆ្លង COVID-19 លើស២៥,០០០នាក់ ក្រោយរកឃើញ៦៧៥ករណីថ្មី (ចុចអាន)
៣៖ ប្រេស៊ីល មានអ្នកស្លាប់ដោយសារ COVID-19 ៨៨១នាក់ ក្នុងមួយថ្ងៃ, ជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន (ចុចអាន)
៤៖ ថៃ គ្មានករណីឆ្លងថ្មី COVID-19 ជាលើកដំបូងចាប់តាំងពីថ្ងៃទី៩ ខែមីនាមក (ចុចអាន)
៥៖ នូវែលសេឡង់គ្មានករណីឆ្ហង COVID-19 ពីរថ្ងៃមកហើយ ខណៈវិធានការបិទប្រទេសនឹងត្រូវបន្ថយ (ចុចអាន)
៦៖ ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៦នាក់នៅខេត្ត Jilin កាលពីថ្ងៃអង្គារម្សិលមិញ (ចុចអាន)
៧៖ គម្រោងស្ដារព្រលានយន្ដហោះនៅខេត្តបាត់ដំបង ក្រុមហ៊ុនកូនខ្មែរកំពុងសិក្សា, អភិបាលខេត្តថា ក្រោយស្ដារឡើងវិញ នឹងជួយជំរុញសេដ្ឋកិច្ចខេត្តកាន់តែប្រសើរ (ចុចអាន)
៨៖ អាល្លឺម៉ង់៖ «វ៉ាក់សាំង COVID-19 មិនអាចរួចរាល់នៅមុន ពាក់កណ្តាលឆ្នាំ២០២១ឡើយ, ថវិកា ៨១៣លានដុល្លារនឹងត្រូវបរិច្ចាគ ដើម្បីជម្រុញការអភិវឌ្ឍ និងផលិត» (ចុចអាន)
៩៖ ក្រុមហ៊ុនចិនចង់សហការជាមួយកាណាដា ដើម្បីធ្វើតេស្ត និងផលិតវ៉ាក់សាំង COVID-19 លើទឹកដីកាណាដាតែម្តង (ចុចអាន)
១០៖ អ្នកនាំពាក្យលោក វ្ល៉ាឌីមៀ ពូទីន ឆ្លងវីរុសកូរ៉ូណា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ (ចុចអាន)
១១៖ ប៉ូលិសឥណ្ឌាជាង ១,០០០នាក់ក្នុងរដ្ឋ Maharashtra ឆ្លងជំងឺ COVID-19 ពេលកំពុងបំពេញភារកិច្ច (ចុចអាន)
១២៖ ឆេះនាវាដឹកប្រេងនៅឥណ្ឌូណេស៊ី នាំឲ្យមនុស្ស៧នាក់ស្លាប់ (ចុចអាន)
១៣៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៣លាននាក់ ស្លាប់ជាង ២៩ម៉ឺននាក់ និងជាសះស្បើយជាង ១.៦លាននាក់! (ចុចអាន)
១៤៖ អភិបាលរដ្ឋញូយ៉ក៖ «ប្រជាជនទាំងអស់គួរតែពាក់ម៉ាស ដើម្បីបង្ហាញការគោរពដល់ក្រុមគ្រូពេទ្យ ដែលបានពលីជីវិតដោយសារ COVID-19» (ចុចអាន)
១៥៖ ឥណ្ឌាពឹងលើខ្លួនឯងដោយចំណាយ ២៦៦ពាន់លានដុល្លារនៃ GDP ដើម្បីទប់ទល់វិបត្តិ COVID-19 (ចុចអាន)
១៦៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក៖ «បើតាមរូបភាពដែលកូរ៉េខាងជើងផ្ទាល់ ជាអ្នកបញ្ចេញយើងសន្មត់ថាលោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អ» (ចុចអាន)
១៧៖ សមាជិកព្រឹទ្ធអាមេរិករៀបចំសេចក្តីព្រាងច្បាប់មួយ មានគោលដៅបង្ខំចិន ឲ្យទទួលខុសត្រូវលើបញ្ហា COVID-19 (ចុចអាន)
១៨៖ កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃលើស២០នាក់ ៤ថ្ងៃជាប់ៗគ្នាមកហើយ (ចុចអាន)
១៩៖ ម៉ិចស៊ីកូ អាមេរិក និងកាណាដា ពិភាក្សាអំពីការដោះស្រាយបញ្ហា COVID-19 រួមគ្នា (ចុចអាន)
២០៖ មន្ត្រី FBI ធ្លោយបង្ហើបឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់ពាក់ព័ន្ធនឹង មហាភេវកម្ម១១កញ្ញា (ចុចអាន)
២១៖ ទីប្រឹក្សាពីររូបរបស់មេបក្សប្រឆាំងវេណេស៊ុយអេឡាលាលែងពីតំណែង ក្រោយមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលទទួលបរាជ័យ (ចុចអាន)